ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តហាយឡែនឌ័របុកខ្ទាត១៥ម៉ែត្រ ស្លាប់យ៉ាងរន្ធត់

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ មួយគ្រឿងបានបុកម៉ូតូគុប៥០ ដែលកំពុងជិះដោយបុរសវ័យចំណាស់ម្នាក់ ឆ្លងផ្លូវជិតផុតទៅហើយ ប៉ើងខ្ទាត១៥ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៤៩នាទី ថ្ងែទី៣០ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវ៤៤ ចន្លោះគីឡូ១១៩-១២០ ចំណុចផ្លូវបែកចូលវត្តក្រាំងក្តឹប ភូមិដុំខ្វិត ឃំុវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

​រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AH 0860 បើកបរពីលិចទៅកើត ។ ចំណែកម៉ូតូម៉ាកគុប៥០មូល ពណ៌សំបកឪឡឹក ពាក់ស្លាកលេខចាស់ ភព1 5732 បើកដោយឈ្មោះ យឹម យ៉ិន ភេទប្រុស អាយុ៦៨ឆ្នាំ​ ស្នាក់នៅភូមិអូក្រសារ ឃុំវាលពន់ ស្រុកថ្ពង ដែលកំពុងជិះមកទិសខាងត្បូង ឡើងលើផ្លូវលេខ៤៤ ឆ្លងមកខាងជើងផុតហើយ ប៉ុន្តែត្រូវរថយន្តតាមមកបុកដល់គំនូសខាងជើង បណ្តាលខ្ទាតចម្ងាយ១៥ម៉ែត្រ ស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ នគរបាលជំនាញក្រោយពីត្រួតពិនិត្យ ធ្វើកំណត់ហេតុរួចបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងកំពុងបន្តស្រាវជ្រាវ រកជនបង្កជាអ្នកបើករថយន្ត៕

មតិយោបល់