ភ្នំពេញៈ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម ពេលដែលរូបគេបានតាមម្តាយរបស់ខ្លួនមកលក់ម្ជូរក្នុង ថ្ងៃបុណ្យពិសាខបូជាក្នុងវត្តគល់ទទឹង បាននាំគ្នាចំនួនប្រមាណពី៣ទៅ៤នាក់ចុះទៅមុជទឹកលេងក្នុងស្រះទឹកមួយ កន្លែងនោះ។
ហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចក្នុងស្រះទឹកមួយកន្លែង ដែលស្ថិតនៅក្នុងវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ នីត ដាវីត អាយុ ៨ឆ្នាំ មានម្តាយឈ្មោះ សេង ស្រីនី អាយុ ៣៤ឆ្នាំ មុខរបរលក់ម្ជូរ ស្នាក់នៅផ្ទះជួល ម្តុំវត្តក្រពើហារ ក្នុងឃុំព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ កាលពីវេលាម៉ោង ៣ល្ងាចថ្ងៃទី ២៩ ម្សិលមិញជាថ្ងៃបុណ្យពិសាខបូជានោះក្មេងប្រុសរងគ្រោះ បានមកតាម ម្តាយមក លក់ម្ជូរនៅក្នុងវត្តគល់ទទឹងខាងលើ ពេលនោះ រូបគេ និង ក្មេងៗតូចៗចំនួន ២ ទៅ ៣នាក់ទៀត បាននាំគ្នាទៅមុជទឹកលេង នៅក្នុងស្រះទឹកមួយកន្លែងខាងលើ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះក៏មានការភ្ញាក់ផ្អើលថា ក្មេងប្រុស រងគ្រោះបានលង់ទឹក ហើយក៏មានការភ្ញាក់ផ្អើលកើតឡើង ទៅដល់ស្រ្តីជាម្តាយ និង ប្រជាពលរដ្ឋជាច្រើនទៀតនាំ គ្នាមករក ដែរតែមិនឃើញ ដោយឃើញតែខោអាវ និង ស្បែកជើងនៅលើមាត់ស្រះប៉ុណ្ណោះ។
ក្រោយពិរកមិនឃើញ ម្តាយក៏បាន ត្រឡប់ទៅផ្ទះវិញបាត់ទៅ លុះព្រឹកឡើងគាត់ក៏បាមត្រឡប់មកវត្តម្តងទៀតនៅតែមិនឃើញ គាត់ក៏បានត្រឡប់ទៅផ្ទះវិញ បាត់ម្តងទៀត ហើយពេលដែលស្រ្តីជាមម្តាយវិលត្រឡប់ទៅវិញបាត់មិនបានប៉ុន្មានផង បន្តិចក្រោយមកទើបគេបានប្រទះ ឃើញសាកសពក្មេងប្រុសរងគ្រោះអណ្តែតឡើង និងនាំគ្នាស្រង់ដាក់លើគោក។
ក្រោយពីគេបានប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះអណ្តែត និង នាំគ្នាស្រង់ដាក់លើគោករួចហើយ កម្លាំងមានសមត្ថកិចក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសលវិច័យដោយបានពិនិត្យឃើញថា ក្មេងប្រុសរងគ្រោះពិតជាបានស្លាប់បាត់បង់ជីវិត ដោយសារតែលង់ទឹកពិតប្រាកដមែន និងរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាម ប្រពៃណី វិញផងដែរ៕
https://youtu.be/ZYmFl9Fnhfk
មតិយោបល់