ព័ត៌មានជាតិ

រថយន្តម៉ាស្តាបើកឆ្លងផ្លូវ ទៅបុកម៉ូតូ Beat រងការខូចខាតចេញថ្លៃជួសជុលបញ្ចប់ភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល រថយន្តម៉ាស្តាមួយគ្រឿងបើកបរឆ្លងផ្លូវជ្រុលទៅបុកម៉ូតូ Beat កំពុងជិះលើផ្លូវអថិភាព បណ្តាលឲ្យរងខូចខាតខ្ទេចមួយកំណាត់មុខ រងរបួសស្រាលបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-3656 បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ ទៅម្ខាងទៀត តែជ្រុលទៅបុកម៉ូតូ ម៉ាកBeat ពណ៌ស ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1J-6026 កំពុងជិះពីលិចទៅកើត បណ្តាលឲ្យរងរបួសស្រាល ម៉ូតូខ្ទេចមួយកំណាត់មុខ ។

ក្រោយកើតហេតុ ភាគីខាងរថយន្តប្រញាប់ទៅធ្វើការងារ សុខចិត្តចេញសងថ្លៃខូចខាតដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់