ព័ត៌មានជាតិ

ឆេះទូរកុងតឺន័រស្នាក់នៅរបស់កម្មកររោងចក្រ លីណាណា អ៉ីនធើណេស៊ិនណល ខលអិលធីឌី ផ្អើលទាំងកណ្តាលយប់

កំពង់ស្ពឺៈ កាលពីវេលាម៉ោង២និង២៨នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះទូរកុងទីន័រ ស្នាក់នៅរបស់កម្មករទំហំ ២.៥ម៉ែត្រ×១២ម៉ែត្រ នៅរោងចក្រលីណាណា អ៉ីនធើណេស៊ិនណល ខលអិលធីឌី ភូមិជៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ហេតុការណ៍នេះដែរ បានបណ្តាលខូចខាតសម្ភារៈ រួមមាន ម៉ាស៊ីនត្រជាក់៣គ្រឿង , ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង, ម៉ូទ័រកាត់ដែក ១គ្រឿង, ទូរទស្សន៍ ១គ្រឿង, ថ្នាំលាប សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្នុងនោះដែរ សមត្ថកិច្ចបានប្រើប្រាស់កម្លាំង១០នាក់ ទឹកអស់ ២ឡាន ទើបរលត់ទៅវិញជាស្ថាពរ។

ចំណែកមូលហេតុបណ្តាលមកពី ទុស្សេខ្សែភ្លើង៕

មតិយោបល់