ស្វាយរៀងៈ យ៉ាងហោចណាស់ មនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីផ្ទុះហ្គាសដាំបាយទម្ងន់១០គីឡូ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ករណីនេះកើតឡើងនៅម៉ោងប្រហែល៦ជាង ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ភូមិស្រែឬស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។
ខណៈដែលករណីនេះបានកើតឡើង សមត្ថកិច្ចបានចេញអន្តរាគមន៍បាញ់ពន្លត់ និងបញ្ជូនអ្នកដែលរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕
មតិយោបល់