ព័ត៌មានជាតិ

ដឹកអាចម៍គោទៅដាក់ស្រែ ក្រឡាប់អាត្រាក់សង្កត់ពីលើស្លាប់!

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់អាត្រាក់ សន្តោងរឺម៉កដឹកអាច៍គោ។
កើតហតុនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨ នៅថ្នាលតាកោ ភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ យស់ ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានកើបអាចម៍គោដាក់លើរឺម៉កសន្តោងអាត្រាក់ រួចក៏បើកទៅស្រែ លុះដល់ចំណុចកើតហេតុខាងលើអាត្រាក់ក៏ជាប់ផុង ភ្លាមនោះដែរជនរងគ្រោះក៏បានប្រឹងបើកអាត្រាក់ឲ្យចេញពីកន្លែងជាប់ផុងនោះ តែត្រូវអាត្រាក់ ត្រឡប់ក្បាលមកក្រោយ សង្កត់ជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង។

សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅផ្ទះ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់