ព័ត៌មានកីឡា

Real បញ្ចប់គម្រោងទិញ Harry Kane ដោយសារតែកីឡាករម្នាក់នេះ

ការចាប់អារម្មណ៍ និងពាក្យចរចាមអារាមជាច្រើនកន្លងមក ដែលបានឲ្យដឹងថា ក្រុម Real Madrid ត្រៀមចំណាយទឹកប្រាក់ប្រមាណ ២០០លានផោន ក្នុងការទិញ​ខ្សែប្រយុទ្ធអង់គ្លេស Harry Kane នោះ នៅពេលនេះ ក្រុមយក្សអេស្ប៉ាញមួយ​នេះ លែងទិញវិញហើយ ដោយងាកមកចរចារជាមួយខ្សែប្រយុទ្ធឆ្នើមមួយរូបផ្សេង​វិញ។

បើតាមការចុះផ្សយរបស់ Don Balon បានឲ្យដឹងថា​ Real Madrid នឹងមិន​ចំ​ណាយលុយច្រើនសន្ធឹកសន្ធាប់ដើម្បីទិញយក Harry Kane ទៀតឡើយ បន្ទាប់ពីក្លិបអេស្ប៉ាញមួយនេះ បរាជ័យទិញ កាលពីដើមរដូវកាលកន្លងមក។ ការឈប់ចង់បាន Harry Kane នេះដែរ ដោយសារតែ Real Madrid កំពុងតែត្រូវរ៉ូវគ្នា ជាមួយក្រុម Bayern Munich ក្នុងការទិញយក ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski នៅរដូវកាលក្រោយនេះ។ ថ្វីបើ Lewandowski វ័យរាងក្រាស់ជាង Harry Kane ក្តីតែសមត្ថភាព កីឡាករទាំង២រូបនេះ មិនខុសគ្នាឡើយ ក៍ប៉ុន្តែ Lewandowski មានបទពិសោធន៍ច្រើនជាង ព្រមទាំងតម្លៃខ្លួនវិញ ថោកជាង Kane ជាងពាក់​កណ្តាលផងដែរ។

Real Madrid កំពុងតែខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីនាំចូលខ្សែ​ប្រយុទ្ធថ្មី ដើម្បីពង្រឹងតំបន់ប្រយុទ្ធឡើងវិញ ខណៈ Real Madrid ចង់បាន Robert Lewandowski យ៉ាងខ្លាំង ចំណែកកីឡាករប៉ូឡូញរូបនេះវិញ ក៍ចង់​ផ្លាស់មកកាន់ Real Madrid ផងដែរ។

មតិយោបល់