ព័ត៌មានជាតិ

ប្រទះឃើញសពស្រ្តីម្នាក់ក្នុងអណ្តូងទឹក សង្ស័យជាករណីឃាតកម្មប្តីសម្លាប់ប្រពន្ធ!

​កំពង់ស្ពឺ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពស្ត្រីម្នាក់នៅក្នុងអណ្តូងទឹក។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពងស្ពឺ។

ជនរងគ្រោះមានឈ្មោះ ផៃ សុខគៀង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

តាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហហេតុ គាត់បានបាត់កូនស្រីនិងកូនប្រសារ ពួកគេទាំង២នាក់ឈ្លោះប្រកែកគ្នា ដោយសារកូនប្រសារប្រចណ្ឌវាយកូនស្រីរបស់គាត់។ ហើយរហូតដល់ព្រឹកថ្ងៃកើតហេតុ ទើបគាត់ប្រទះឃើញសពកូនស្រីគាត់។
ហើយសមត្ថកិច្ចបានដាក់ការសង្ស័យជាអំពើឃាតកម្មប្តីសម្លាប់ប្រពន្ធ។

ចំណែកប្តីជនសង្ស័យមានឈ្មោះ ម៉ាប់ វុទ្ឋី ហៅម៉ាប់ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់