បន្ទាប់ពីខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo ផ្តល់កាដូជាលើកទី២ដល់ ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rahford នោះ កីឡាករអន្តរជាតិពរទុយហ្គាល់រូបនេះជឿជាក់ថា Rashford នឹងដើរតាមគម្លងរបស់រូបគេជាក់ជាមិនខាន។
បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា Cristiano Ronaldo បានស្ងើចសរសើរយ៉ាងខ្លាំង ចំពោះទម្រង់លេងយ៉ាងល្អរបស់កីឡាករវ័យក្មេងកំពុងឡើងជើង Marcus Rashford ។ វាមិនមែនជារឿងធម្មតាមួយឡើយ ដែល Ronaldo ផ្តល់កាដូដល់ទៅ២លើក ( លើកទី១ ស្បែកជើង, លើកទី២ អាវ ) ដល់កីឡាករម្នាក់ណានោះ។ ក៍ប៉ុន្តែ មិនត្រឹមតែផ្តល់កាដូប៉ុណ្ណោះទេ Ronaldo បាននិយាយថា Rashford នឹងក្លាយជាកីឡាករល្អក្នុងលំដាប់អន្តរជាតិ នៅក្នុងពេលដ៍ខ្លីខាងមុខនេះ រួមទាំងមានឱកាសឈ្នះ Balon D’Or ជាក់ជាមិនខាន។ Ronaldo បានផ្តល់កម្លាំងចិត្តឲ្យ Rashford ប្រឹងប្រែងបន្តទៀត ដើម្បីជោគជ័យនៅថ្ងៃមុខ ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែមានប្រជាប្រិយភាព កាន់តែខ្លាំងក្នុងពិភពបាល់ទាត់។
គួរបញ្ជាក់ផងដែរថា Cristiano Ronaldo បានដុះពន្លកក្លាយជាកីឡាករល្អបំផុតក្នុងពិភពលោក ដោយសារតែក្លិបបាល់ទាត់បីសាចក្រហម Manchester United នេះឯង ស្របពេលដែល Ronaldo ជឿជាកថា Rashford នឹងដើរតាមគន្លងចាស់របស់គេ ដើម្បីក្លាយខ្លួនជាកីឡាករល្អបំផុតក្នុងពិភពលោក នាពេលខាងមុខនេះ។
មតិយោបល់