ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង ២៣:៥៥នាទី កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ អត់ស្លាកលេខ បានធ្វើសកម្មភាពប៉ុនប៉ងប្លន់ទៅលើជនជាតិចិននៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុខណ:ពេលជនជាតិចិនកំពុងជិះម៉ូតូតែម្នាក់ឯង ហើយពួកវាបានយកកាំបិតគប់រថយន្តគាត់ទៀតផង (ប្រជាពលរដ្ឋដែលឃើញហេតុការណ៍)។ កម្លាំងនគរបាលប៉ុស្តិ៍ឃុំបិតត្រាំង បានចុះដល់ចំណុចចំការខ្នុរស្វែងរកជនសង្ស័យ ក៏បានប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នា៤នាក់ ដែលមានភិនភាគដូចការរាយការណ៍របស់ប្រជាពលរដ្ឋ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រីឯម្នាក់ទៀតបានផ្តួលម៉ូតូរត់ចូលព្រៃគេចខ្លួន ។ ជនសង្ស័យ(១.ឈ្មោះនូវ សំណាង ភេទប្រុស អាយុ ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់១ក្រុង.ខេត្តព្រះសីហនុ,២–ឈ្មោះ អ៊ឹម ថៃ ភេទប្រុសអាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ,៣–ឈ្មោះ អិត ចាវវិចិត្រភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ )
-វត្ថុតាងដកហូតរួមមានៈ
១.ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំ២០១៧ គ្មានផ្លាកលេខ
២.ម៉ូតូ Scoopy ពណ៌ក្រហម គ្មានផ្លាកលេខ
៣.កាំបិតបុ័ងតោ១
៤.ទុលល្វីស២
៥.ដង្កាប់១
៦.កាំភ្លើងជ័រ១ដើម។
លុះព្រឹកថ្ងៃទី២៦.១១.២២ វេលាម៉ោង៧:៣០ព្រឹក កម្លាំងយើងឃាត់បានជនសង្ស័យ១នាក់ទៀតឈ្មោះកេន គីម ភេទប្រុសអាយុ២១ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគី ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
-តាមការស្រាវជ្រាវ កម្លាំងយើងបង្ក្រាបឃាត់ខ្លួនបក្ខពួកចំនួន៤នាក់ទៀតរួមមានៈ(១–ឈ្មោះ ភិន កក្កដាភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ” ឃាត់ខ្លួននៅចំណុចបន្ទប់ជួល ភូមិ១សង្កាត់១ ” ,២–ឈ្មោះ សុខ ឌី ភេទប្រុស អាយុ ៣២ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពេញ ឃុំកាពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ” ឃាត់ខ្លួនបាននៅចំណុចលើភ្នំភូមិកំពេញឃុំកំពេញ ស្រុកស្ទឹងហាវ ទទួលផលចោរកម្ម ” ,៣–ឈ្មោះ កែ គង្គា ភេទ ប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង–ខេត្តព្រះសីហនុ ” ឃាត់ខ្លួននៅចំណុចបន្ទប់ជួលក្នុងភូមិ១សង្កាត់១ ” ,៤–ឈ្មោះ ឆេង ស្រីកា ភេទស្រី អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិព្រៃនប់ ឃុំព្រៃនប់ ខេត្តព្រះសីហនុ ” ឃាត់ខ្លួនបាននៅចំណុចលើភ្នំភូមិកំពេញឃុំកំពេញស្រុកស្ទឹងហាវ ទទួលផលចោរកម្ម ” ) ។
-ដកហូតវត្ថុតាងរួមមាន:
–ម៉ូតូចំនួន៣គ្រឿង(១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1G-០៨១៩,២.ម៉ាកអ៊ែរប្លែត ពណ៌សលាយក្រហម គ្មានផ្លាកលេខ,៣.ម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ គ្មានផ្លាកលេខ )
–កាំបិតបុ័ងតោចំនួន២
–កូនកាំបិតតូចចំនួន៣
–ដំបងឆក់១
–ម៉ាឡេត១
–ដង្កាប់១
–សោរលេខ១០ចំនួន១
–សោរខ្សៀសំរាប់ដោះប៊ូស៊ីម៉ូតូ១
–សោអក្សរអិល១
–ទូរសព្ទ័ចំនួន២គ្រឿង
–ម្សៅសថ្លាសង្ស័យសារធាតុញៀនចំនួន៦កញ្ចប់
–ដែកកេះ១
បច្ចុប្បន្នយើងបានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕




មតិយោបល់