សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៧ចាស់ ក្នុងភូមិទូលក្រឡាញ់ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ម៉ូតូទាំងពីរគ្រឿង ទី១.ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1U-7033 បើកបរដោយឈ្មោះ មុយ ម៉ង់ ភេទប្រុស អាយុ១៨ឆ្នាំ ចំណែកម៉ូតូគ្រឿងទៀត ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1D- 7563 បើកបរដោយឈ្មោះ ក្រឹម ភេទប្រុស អាយុ៤០ឆ្នាំ ។ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូទាំងពីរគ្រឿង បានបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូម៉ាកវីវ៉ា ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯអ្នកបើកបរម៉ូតូហុងដាឌ្រីម បានរងរបួសធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នវត្ថុតាងម៉ូតូទាំងពីរគ្រឿង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បរងចាំការដោះស្រាយនៅពេលក្រោយ៕




មតិយោបល់