ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូ រេចង្កូតទៅបុករថយន្ត បណ្ដាលឲ្យស្លាប់

កំពង់ស្ពឺ: កាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៤និង៥០នាទី នៅលើផ្លូវជាតិ1KS1 ស្ថិតក្នុងភូមិព្រៃធំ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដបើកបញ្ច្រាសទិស។

ម៉ូតូម៉ាក C125 ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1H-3680 បើកបរពីទិសខាងលិច ទៅទិសខាងកើតដោយឈ្មោះ អួត លី ភេទប្រុស អាយុ ២៨ឆ្នាំ (ស្លាប់) រស់នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកក្នុងស្ថានភាពស្រវឹង និងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចខាងលើ បានរេចង្កូតទៅបុករថយន្ដម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AI-4798 បើកបរពីទិសខាងកើត ទៅទិសខាងលិចមិនស្គាល់អត្ដសញ្ញាណ មិនស្គាល់អាស័យដ្ឋានអ្នកបើកបរ (បានរត់គេចខ្លួនបាត់) ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងធ្វើកំណត់ហេតុរួច បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី
វត្ថុតាងទាំង ២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី ៕

មតិយោបល់