ព័ត៌មានជាតិ

រថយន្តព្រូសមួយគ្រឿង បើកបរដោយបុរសម្នាក់ បណ្តាលឲ្យជ្រុលបុកផ្ទះពលរដ្ឋ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៦ និង១៩ នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តព្រូស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AI-1802 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើត បានជ្រុលទៅបុកផ្ទះលក់ចាប់ហួយមួយកន្លែង ខណ:អ៊ំប្រុសម្នាក់កំពុងតែអង្គុយសុខៗ បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះមកដល់ទីតាំងខាងលើ ធ្វើការវាស់វែង ស្ទួចយករថយន្តបង្កទៅខណ្ឌដើម្បីដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកម្ចាស់រថយន្តបានបញ្ជាក់ថា ករណីនេះខុសបច្ចេកទេសប្រពន្ធអេវីអេស ទើបបណ្តាលឲ្យជ្រុលចង្កូតទៅបុកផ្ទះពលរដ្ឋតែម្តង ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់