ព័ត៌មានជាតិ

ផឹកស្រវឹង ទាស់ពាក្យសម្តីគ្នា រហូតផ្ទុះហិង្សាស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

កំពង់ធំ: មានករណីហិង្សាមួយបានកើតឡើង ដោយជនសង្ស័យ២នាក់ បានប្រើហិង្សាវាយទៅលើបុរសម្នាក់ទៀត ដែលផឹកស៊ីជាមួយគ្នា បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចវាលស្រែ តំបន់ត្រពាំងចក ខាងក្រោយវត្តបិណ្ដីយ៍ ប្រវែងប្រហែល១៥០០ម៉ែត្រ ក្នុងភូមិបិណ្តីយ៍ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុន ហុី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាំងក្រសៅ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ (ស្លាប់)។

ចំណែកជនសង្ស័យមានគ្នា២នាក់
ទី១ឈ្មោះ ហុង ភក្ដី ហៅភាន់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិបិណ្ដីយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ទី២ឈ្មោះ គួន វី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (មុខសញ្ញារត់គេចខ្លួនអស់)។

ចំណែកមូលហេតុ បណ្តាលមកពីផឹកសុីស្រវឹងទំនាស់ពាក្យសម្ដីគ្នា៕

មតិយោបល់