ព័ត៌មានជាតិ

ករណីមុខសញ្ញាគប់កញ្ចក់ឡាននៅផ្លូវជាតិ​លេខ៤​ ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់​ខ្លួន…

ភ្នំពេញ:ក្រោមការដឹកនាំ​បញ្ជាពី​ លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដកំពង់ស្ពឺ​
កំ​លាំង​អ​ធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដឹកនាំដោយ​វរសេនីយ៍ឯក​ សាយ​ ប៊ុនថន​ អធិការ​នគរ​បា​ល​ស្រុក​ភ្នំស្រួច​ នៅថ្ងៃទី​១​៤​ កក្ក​ដា​ ២០២៣ បានធ្វេី​ការស្រាវជ្រាវ​មុខសញ្ញា​គ​ប់ក​ញ្ចក់​រ​ថយន្ត​ពេលយប់​ និងបានឃាត់មុខ​ស​ញ្ញាឈ្មោះ​ ឆាង ធារ៉ា ហៅ​ង៉ែត ភេ​ទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្ដកំព​ង់ស្ពឺ​ មកសាកសួរ​ មុខ​សញ្ញា​ខាងលេី​បានទទួល​ស្គាល់និងសារភាពថា​ ខ្លួនពិតជាបាន​យកដុំថ្មគ​ប់លេីរថយន្ដមួយគ្រឿង​មិន​ស្គាល់​ម៉ា​ក​ ផ្លូវជាតិលេ​ខ៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​ ៥៨-៥៩​ ចំណុ​ច​ស្ពា​ន​ ស្ថិតក្នុងភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួ​ច កាលពីយប់​ថ្ងៃ​ទី​ ០៧.០​៧​.២​០​២៣។

តាម​សេចក្តី​រាយការណ៍​ពីអ្នក​បេីកប​រ​រថយន្ដឈ្មោះ ញៀន ឋាន​សួ​គ៌​ ភេ​ទប្រុស អាយុ​២​៨ឆ្នាំ​ ទីលំនៅភូ​មិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំ​រោងទង ខេ​ត្តកំពង់ស្ពឺ បានប្ដឹងមកសមត្ថកិច្ច​ ថានៅវេលាយប់នោះ​ មានជនស​ង្ស័​យម្នាក់មាន​ភិនភាគសម្បុរស​ សក់បះៗ ឈរដោះអាវ រួចបានយកវត្ថុរឹងចោល​មកលេីរថយន្ដដែលបេីកឆ្លងកាត់​កំណាត់ផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រលេខ ៥៨.៥៩ ចំណុចស្ពានឃុំមហាសាំង។

មុខសញ្ញា​ដែលធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថ​យន្តជាមនុស្សប្រេីប្រា​ស់គ្រឿងញៀន ក្រោយការ​ប្រេីប្រា​ស់​ បុគ្គល​នេះមិនអាច​គ្រ​ប់គ្រងអារម្មណ៍ខ្លួនឯងបាននោះទេ។

ករណីខាងលើសមត្ថកិច្ចជំនាញកំពុងឃាត់ខ្លួនសាកសួរនិងបញ្ជូនទៅស្នង​ការដ្ឋាននគរបាលខេត្ដ​ ដើ​ម្បីបន្ដនីតិ​វិធី។

មតិយោបល់