ភ្នំពេញៈ រថយន្តCRV តៃកុងស្រវឹងស្រា បើករថយន្តបុករថយន្តស៊ាំយ៉ុង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង បណ្តាលឲ្យរងបួសធ្ងន់ម្នាក់ បង្កឲ្យមានភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-7624 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បើកក្នុងទិសដៅពីលិចទៅកើត។ រថយន្តរងគ្រោះម៉ាក ស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-9624 បើកបរក្នុងទិសដៅកើតទៅលិច តៃកុងរងរបួសធ្ងន់។
តាមប្រភពព័ត៌មាន ទីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តម៉ាក បើកបរ ដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ដែលបើកបរក្នុងទិសដៅ ពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើបានរេចង្កូតទៅផ្នែកខាងឆ្វេង ហើយបានបានបុករថយន្តរងគ្រោះពេញទំហឹងបណ្តាលឲ្យរថយន្តរងគ្រោះបែកកង់និងខូចខាតផ្នែកខាងឆ្វេងរថយន្តឈប់កណ្តាលទ្រូូងផ្លូវ ហើយតៃកុងរថយន្តរងគ្រោះរងបួសធ្ងន់ ចំណែករថយន្តបង្ក ខូចខាតផ្នែកខាងឆ្វេងដូចគ្នារថយន្តគេចចេញមកចិញ្ចើមផ្លូវផ្នែកខាងឆ្វេង។ ចំណែកតៃកុងរថយន្តស្រវឹងជោគ។ ប្រភពបានបន្តទៀតថា ខណៈដែលមានគ្រោះថ្នាក់ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជនសុធារិទ្ធបែកបានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ធ្វើការវាស់វែងនឹងយកទៅរក្សាទុករង់ចាំការដោះស្រាយ៕
មតិយោបល់