អាមេរិកៈ ប្រមុខកងទ័ពជើងទឹកអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទថា យោធាខ្លួន កំពុងឃ្លាំមើលឥរិយាបថរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រ ខណៈរំពឹងទុកថា ភាពមិនច្បាស់លាស់អាចកើតមានទ្បើង ទើបបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីការសម្រេចចិត្ត បញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។
កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រកាសថា ដកអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ ២០១៥ ដែលបានធ្វើទ្បើងដោយអតីតរដ្ឋបាលលោក អូបាម៉ា។
ការប្រកាសនេះ បានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុប នៅទីក្រុងវ៉ាស៊ីនតោន មិនសប្បាយចិត្ត ដោយសារវានឹងបង្កឲ្យមានបញ្ហាផ្គត់ផ្គង់ប្រេងសកល និងបង្កើនហានិភ័យនៃជម្លោះនៅមជ្ឈឹមបូព៌ា៕
មតិយោបល់