ភ្នំពេញៈ ម៉ូតូសេ១២៥មួយគ្រឿង ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ អត់ពាក់មួកសុវត្តិភាព អត់កញ្ចក់មើលក្រោយ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដាក់គោលដៅត្រួតពិនិត្យ ច្បាប់ចរាចរណ៍ចាប់ឃាត់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ តែបែរជាម្ចាស់អ្នកជិះទាំង២នាក់ ច្រទ្បោតខឹងដាក់សមត្ថកិច្ច រួចនិយាយថា ចាប់ម៉ូតូអត់ច្បាប់ទៅវិញ។
ជនប្រុសស្រីខាងលើ មិនស្គាល់អត្តសញ្ញាណឡើយ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ អនុវត្តន៍ច្បាប់ចរាចរណ៍ចាប់ឃាត់ ដើម្បីពិន័យតាមគោលការណ៍ច្បាប់។
ដោយតម្រូវឲ្យម្ចាស់ម៉ូតូយកកញ្ចក់មួក មកបង្ហាញ និងចាប់ភ្ជាប់ម៉ូតូរួចរាល់ ទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅវិញ៕
មតិយោបល់