ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសប្រើប្រាស់សារធាតុញៀនម្នាក់ ដុតផ្ទះបងស្រីរបស់ខ្លួន តែសំណាងល្អអ្នកជិតខាងជួយពន្លត់ទាន់ពេលវេលាករណីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ធឿន ម៉ី ភេទប្រុស អាយុ២៧ឆ្នាំ ដែលបានធ្វើសកម្មភាពដុតផ្ទះរបស់ម្ចាស់ឈ្មោះ ភឹមច្រឹប ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ រស់នៅភូមិកំពង់ក្តី ឃុំ រំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង ១៨និង៤៦នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោកវរសេនីយ៍ឯក នាង វុធ. អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណី បុរសម្នាក់ដុតផ្ទះបងស្រីបង្កើតរបស់ខ្លួន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច បានចុះដល់កន្លែងកើតហេតុនិងបាននាំខ្លួនជនសង្ស័យឈ្មោះ ធឿន ម៉ី យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ដើម្បីកសាងសំណុំរឿង និងធ្វើតេស្តរកសារធាតុញៀនឃើញថា ជនសង្ស័យខាងលើមានប្រើប្រាស់ថ្នាំញៀន ទើបបណ្តាលឲ្យបាត់ម្ចាស់ការដុតផ្ទះបងស្រីបែបនេះ ។
លោកអធិការបានបន្តថា បច្ចុប្បន្ន ជនសង្ស័យត្រូវ សមត្ថកិច្ច
ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់