ព័ត៌មានជាតិ

ប្រើពេលជិត៣ម៉ោងទម្រាំចាប់ជនល្មើសបានមានទាំងកាំភ្លើងខ្លីម៉ាក Glockហើយដាវទៀត

តាកែវ:(ព័ត៌មានលំអិតបន្ថែម) កងកម្លាំងនគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញបានប្រើប្រាស់វិធានការចរចារ ជាមួយក្រុមជនល្មើសអស់ប្រមាណជាង៣ម៉ោងកន្លះ ទើបចាប់បានជនសង្ស័យម្នាក់ឈ្មោះ យឹម វណ្ណឌី អាយុ ២២ឆ្នាំ ស្រុកកំណើត ភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងដកហូតបានកាំភ្លើងខ្លីម៉ាក Glock មួយដើម ដាវចំនួន២ និងថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំង ជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕

 

មតិយោបល់