សៀមរាបៈ លោកវរសេនីយ៍ត្រីទូច ប៊ុនធឿន អធិការនគរបាលស្រុកអង្គរធំបានឲ្យដឹងថា កាលវេលាម៉ោង១៥រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្មេងស្រីឈ្មោះ វៃន អាយុ៦ឆ្នាំ មានទីលំនៅក្នុងភូមិកណ្ដោល ឃុំស្វាយចេក ស្រុកអង្គរធំ រួមជាមួយ នឹងក្មេងផ្សេងទៀត បាននាំគ្នាលេងមាត់ស្រះទឹក ខណៈឪពុកម្ដាយមិននៅផ្ទះ ហើយក្មេងរងគ្រោះក៏បានរអិលជើងធ្លាក់ចូលក្នុងស្រះទឹក បណ្ដាលឲ្យលង់ស្លាប់។
ឪពុកក្មេងស្រីរងគ្រោះមានឈ្មាះ នឹក រៃអាយុ៣៦ឆ្នាំ ម្តាយឈ្មោះ លន និន អាយុ ៣២ឆ្នាំ។
បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់