ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ភេរវកម្មទីក្រុងព្រុចសែល តាមពិតទៅរកមិនឃើញគ្រាប់បែកសោះ

ប៊ែលហ្សិក: អាជ្ញាធរបានអះអាងថា បុរសម្នាក់ត្រូវបានចាប់ខ្លួនចំពេលដែលប្រតិបត្ដិការប្រឆាំងភេរវកម្ម ដែលបង្កឡើងដោយ ការជូនដំណឹងបំផ្ទុះគ្រាប់បែកមួយនៅឯមជ្ឈមណ្ឌលផ្សារទំនើបមួយក្នុងទីក្រុងព្រុចសែល។ នេះបើយោងតាមការចេញផ្សាយដោយសារ BBC នៅថ្ងៃទី២១ មិថុនានេះ។

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប៊ែលហ្សិក បានឲ្យដឹងថា បុរសម្នាក់នេះបានតេប្រាប់ប៉ូលិសកាលពីពេលព្រឹកមិញនេះ និងបាននិយាយថា គាត់ត្រូវបានគេពាក់គ្រឿងផ្ទុះ។ មានសេចក្តីរាយការណ៍ជាច្រើនបានលើកឡើងពីការផ្តល់សេវាសន្តិសុខនិយាយថា គ្មានគ្រឿងផ្ទុះត្រូវបានគេរក ឃើញនៅលើបុរសម្នាក់នេះទេ។

តាមដងផ្លូវនៅជុំវិញមជ្ឈមណ្ឌលផ្សារទំនើប City 2 ត្រូវបានបិទផងដែរ។

បើយោងតាមសារព័ត៌មានប្រចាំថ្ងៃ Le Soir បានចុះផ្សាយឲ្យដឹងថា នាយករដ្ឋមន្រ្តីលោក Charles Michel បានប្រាប់ថា សម្រាប់ស្ថានភាព​ពេល​នេះ​គឺស្ថិតនៅក្រោមការត្រួតពិនិត្យនៅឡើយ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ជាការឆ្លើយតបនឹងវិបត្តិជាតិ។ លោកបានអះអាងថា សេវាសន្តិសុខនៅតែមានការប្រុងប្រយ័ត្នខ្លាំងណាស់។

ទីក្រុង City 2 បានរឹតបន្តឹងវិធានការសន្តិសុខសប្តាហ៍មុននៅក្នុងការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីការគំរាមកំហែង​ទៅលើមជ្ឈមណ្ឌលផ្សារទំនើបដោយផ្អែកលើសេចក្តីរាយការណ៍របស់ប៉ូលិសសន្តិសុខផ្ទៃក្នុង។

សូមបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់បែកនៅលើព្រលានយន្តហោះក្រុងព្រុចសែល និងរថភ្លើងក្រោមដីរបស់ទីក្រុងនេះ បានសម្លាប់មនុស្ស ៣២នាក់ កាលពីក្នុងខែមីនាហើយត្រូវបានអះអាងដោយក្រុមរដ្ឋអ៊ីស្លាមផងដែរថា ខ្លួនជាអ្នកទទួលខុសត្រូវលើរឿងនេះ៕

_90040971_4b479fd5-e6fc-44d5-81ad-7f26c6631e80

មតិយោបល់