ភ្នំពេញៈ បុរសម្នាក់ដែលប្រជាការពារភូមិ បានមកកម្មវិធីការក្មួយស្រី ផឹករហូតស្រវឹងស្រាវាយភ្ញៀវដែលស្គាល់គ្នា បណ្តាលឲ្យបែកចិញ្ចើមបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥ នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវបេតុង ដែលស្ថិតនៅភូមិ ត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ សុខ ហុក ភេទប្រុស អាយុជាង៤០ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងមិត្តភក្ដិ២-៣នាក់ទៀតបាននាំគ្នាចូលរួមក្នុងពិធីមង្គលការនៅកន្លែងកើតហេតុដោយគាត់ និងមិត្តភក្ដិផ្សេងទៀតនិយាយថា ពួកគាត់ចាំចូលក្រោយគេព្រោះពួកគាត់ជាបងប្អូន ។
លុះបន្ទាប់មកនៅវេលាម៉ោងកើតហេតុខាងលើរូបគាត់បានដើរមកដល់មុខរោងការដោយឃើញជនបង្កដែលស្គាល់គ្នាឈ្មោះ ណាក់ ជាប្រជាការពារភូមិក៏បានស្រែកហៅបន្ទាប់មក ស្រាប់តែជនបង្កដែលជាប្រជាការពារភូមិនោះបានយកអាយកូមវាយទៅលើជនរងគ្រោះមួយអាយកូម បណ្តាលឲ្យរយះចិញ្ចើមនៅមុខរោងការក្មួយបណ្តាលឲ្យផ្អើលឆោឡោពេញតែម្តង បន្ទាប់មកបងប្អូនម្ចាស់ដើមការខឹងវាយទៅលើជនបង្កដែលត្រូវជាបងប្អូនបណ្តាលឲ្យទ្រោមខ្លួន ជនបង្កត្រូវបានបងប្អូនដេញឲ្យទៅផ្ទះភ្លាមៗកុំអោយមានបញ្ហាទៀតព្រោះស្រវឹងខ្លាំងពេក ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចហៅជនបង្កដែលជាប្រជាការពារភូមិមកណែនាំ ព្រោះជនរងគ្រោះប្រញាប់ឡើងយន្តហោះចេញទៅប្រទេសក្រៅនៅថ្ងៃស្អែកផង ៕
មតិយោបល់