បរទេស: ទីក្រុងម៉ាកកាយ (Mackay) គឺជាទីក្រុងមួយ ដែលមានការពេញនិយម និងទាក់ទាញអារម្មណ៍ ចំពោះភ្ញៀវទេសចរ គួរឱ្យកត់សម្គាល់ ដោយហេតុថា សក្តានុពលសម្រស់របស់តំបន់នេះ នៅតែរក្សាបាន នូវសម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាល។
អាចនិយាយបានថា ម៉ាកកាយ (Mackay) គឺជាទីក្រុងមួយ ដែលកសាងឡើង មានចម្ងាយប្រមាណជា ៩៧០គីឡូម៉ែត្រ ស្ថិតនៅឆ្ងាយពីតំបន់ ប៊្រីប៊ែន (Brisbane) មិនប៉ុន្មានគីឡូម៉ែត្រ និងស្ថិតនៅភាគខាងកើត ស្របតាមបណ្តោយឆ្នេរសមុទ្រអូស្ត្រាលី។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺទីក្រុង ម៉ាកកាយ (Mackay) ជាតំបន់ផលិត នូវកសិផលស្ករធម្មជាតិ ដ៏មានឱជារសផ្អែមឈ្ងុយឆ្ងាញ់ ដែលស្ករនោះ ត្រូវបានចម្រាញ់យកមកពីសារជាតិអំពៅ និងដំណាំហូបផ្លែផ្សេងៗ ព្រមទាំងចម្រាញ់ចេញពីដើមរុក្ខជាតិ ជាច្រើនប្រភេទ ទៀតផង។ ក្នុងមួយឆ្នាំៗ មានចំនួននៃភ្ញៀវទេសចរ ចូលកម្សាន្តនៅក្នុងទីក្រុងនេះ កើនឡើងជាមធ្យម ៥,៣ភាគរយ ពីមួយរដូវកាលទៅមួយរដូវកាល។ លើសពីនេះទៅទៀត ទីក្រុងម៉ាកកាយ (Mackay) គឺជាទីក្រុងមួយ ដែលស្ថិតនៅក្នុងគម្រោង ក្នុងការធ្វើកសិកម្ម យ៉ាងមានសក្តានុពលបំផុត។
គួរបញ្ជាក់ថា ទីក្រុងម៉ាកកាយ (Mackay) មានឈ្មោះហៅក្រៅថា ទីក្រុងស្ករ ឬទីក្រុមផ្អែម (Sugar) ដោយសារតែទីក្រុង ម៉ាកកាយ (Mackay) ជាកន្លែងផលិត នូវផលិតផលស្ករ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ទើបចង់សម្តៅដល់អនុស្សាវរីយ៍ នៃកិច្ទស្សនាចរណ៍ គួរឱ្យចំណាប់អារម្មណ៍ នឹងចង់ទៅកម្សាន្តដោយផ្ទាល់ ផងដែរ៕
មតិយោបល់