ព្រៃវែងៈ កាលពីវេលាម៉ោង ៧ យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលហេតុការណ៍នេះ កើតឡើងនៅចំណុចខាងត្បូង ភូមិអំបែងចេះ ឃុំល្វេ ស្រុកស៊ីធរកណ្តាល។
ជនរងគ្រោះឈ្មោះ ផេង ដារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុំខាងលើ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ខណៈពេលជនរងគ្រោះ ត្រឡប់មកពីរកត្រីក្នុងបឹង ពេលនោះមានភ្លៀងផងនោះ ក៏ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់តែម្ដង នេះបើតាមការបំភ្លឺពីក្រុមគ្រួសារ ព្រមទាំងសាច់ញាតិ។
ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយរន្ទះបាញ់ប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណី៕

មតិយោបល់