កំពង់ស្ពឺៈ នៅវេលាម៉ោង៧និង១០នាទី យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា (មិនបានសម្រេច) កើតឡើងនៅចំណុចភូមិត្រពាំង អង្រ្គង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបណ្តាលឲ្យស្ត្រីម្នាក់របួស។
ករណីនេះបង្កឡើងដោយឈ្មោះ ជឿន ភក្ដី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកណ្ដៀវទៅ អារ.កឈ្មោះ រីម ខុំ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរបួសកញ្ចឹងកខាងក្រោយ មកដល់គុម្ពត្រចៀកខាងស្ដាំ និងរបួសដៃ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់