ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ដកហូតកាំភ្លើងកែច្នៃ១ដើមនិងគ្រឿងញៀន១៧កញ្ចប់!

ក្រចេះ: កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្នួល បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចឡូទឹក ភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ាម ប៉ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកាត់ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ចាប់យកវត្ថុតាងនៅនឹងកន្លែងកើតហេតុរួមមាន ម្សៅក្រាមពណ៌សរាងដូចប៊ីចេង សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន១៧កញ្ចប់ (១៤កញ្ចប់តូច, ១កញ្ចប់ធំ, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន២កញ្ចប់តូច),ជីញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១, ទុយោច្នៃសម្រាប់ចូកគ្រឿងចំនួន៣, ដែកកេះ៣, កាំភ្លើងកែច្នៃ១(មានគ្រាប់កង់មួយចំនួន), ដែកស្រួចកែឆ្នៃ១,កូនពូថៅដៃ១, ទូរសព្ទ័១គ្រឿង, និងម៉ូតូចំនួន២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើរួមជាមួយវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់