ព័ត៌មានជាតិ

អ៊ុយក្រែនថា តួកគីស្ថិតក្នុងចំណោមប្រទេស ដែលអាចផ្ដល់ការធានាសន្តិសុខដល់ខ្លួន

(ល្វីវ)៖ តួកគីដែលជាសមាជិក NATO គឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលអាចផ្ដល់ការធានាសន្តិសុខឱ្យទីក្រុងកៀវ នៅក្រោម កិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។

លោក អ៉ីហ័រ ហ្សូវវ៉ា (Ihor Zhovkva) ជាអនុប្រធានការិយាល័យប្រធានាធិបតីលោក ហ្សេលេនស្គី ធ្វើកាតកត់សម្គាល់ខាងលើ មុននឹងកិច្ចចរចា ទល់មុខជុំថ្មីមួយរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងប្រទេសតួកគី។ លោក Zhovkva បានបញ្ជាក់ ដូច្នេះថា «តួកគីស្ថិតនៅក្នុងចំណោមប្រទេស ដែលអាចក្លាយជាអ្នកធានាសន្តិសុខរបស់យើងនៅពេលអនាគត»។

រដ្ឋាភិបាលទីក្រុងកៀវ ក៏ធ្លាប់បាននិយាយដែរថាខ្លួនចង់បានការធានាសន្តិសុខស្របច្បាប់មួយ ដែលអាចនឹងផ្ដល់ការការពារសម្រាប់អ៊ុយក្រែន ពីសំណាក់រដ្ឋជាសមាជិកនៃអង្គការ NATO នៅក្នុងករណីមានការវាយប្រហារណាមួយ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់