ព័ត៌មានជាតិ

ពេទ្យចាក់ថ្នាំ២ម្ជុល និងព្យួរសេរ៉ូមអស់៣​ប្លោក ស្រាប់តែប្រតិកម្មថ្នាំស្លាប់!..

រតនគិរីៈ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិ បីឃុំត្រពាំងច្រេស មានប្រជាពលរដ្ឋម្នាក់បានស្លាប់ មកពីប្រតិកម្មថ្នាំចាក់។
ស្រ្តីរងគ្រោះមានឈ្មោះ ជួនមាន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំខាងលើ។

តាមការសាកសួបំភ្លឺពីប្តីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះមានសភាព ឈឺក្បាល ហើយនិងក្អួតចង្អោរ មិនឈប់សោះ ទើបទូរសព្ទហៅពេទ្យមកពីខេត្តធ្វើកាព្យាលបាល ដោយប្រើថ្នាំចាក់(មិនស្គាល់ឈ្មោះថ្នាំ)អស់២ម្ជុល និងចាក់សេរ៉ូមព្យួរអស់៣កំប្លោក។
ការព្យាបាលរបស់ពេទ្យ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃកើតហេតុ ទើបជនរងគ្រោះបានស្លាប់បាត់បង់ជីវិត។
សពបានធ្វើកោសល្យវិច័យបានឲ្យដឹងពីសមត្ថកិច្ចជំនាញ ថាពិតជាស្លាប់ដោយសារប្រតិកម្មថ្នាំពិតប្រាកដមែន៕

មតិយោបល់