ព័ត៌មានជាតិ

លោក ប៉ា ងួនទៀង ចូលបំភ្លឺក្នុងសំណុំរឿងស្នេហា កឹម សុខា និងស្រីមុំ(វិដេអូ)

ភ្នំពេញៈ នៅម៉ោងប្រមាណជា៨៖៤០នាទី ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ លោក ប៉ា ងួនទៀង នាយក ប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ ស៊ី.ស៊ី.អាយ.អិម (CCIM) បានចូលខ្លួនឆ្លើយបំភ្លឺក្នុងនាមជាសាក្សី ក្នុងសំណុំរឿងស្នេហារបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

ការចូលខ្លួនបំភ្លឺរបស់លោក ប៉ា ងួនទៀង នៅពេលនេះ គឺធ្វើឡើងតបតាមដីកាកោះហៅរបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ដើម្បីសាកសួរលោកជុំវិញដំណើររឿងសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ៕

https://www.youtube.com/watch?v=wTATfRpJbTE&feature=youtu.be

photo_2016-08-18_08-59-22

 

មតិយោបល់