កណ្តាលៈ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលខណៈដែលប្រទះឃើញយុវតីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សពមានឈ្មោះ ខាន់ ចាន់ធូ ភេទស្រី អាយុ១៦ឆ្នាំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុននឹងកើតហេតុ ម្តាយបានស្តីបន្ទិសប្រៀនប្រដៅថាឲ្យកូន ថា ខ្លួនជាស្រីផឹកសុី ថ្មើរហ្នឹងមិនទាន់ចូលផ្ទះទៀត រួចក៏ចូលសម្រាន្តរាងខ្លួនដូចសព្វដង ស្រាប់តែព្រឹកថ្ងៃកើតហេតុ ខណៈដែលម្តាយមកពីទិញអីវ៉ាន់មកដល់ផ្ទះវិញ ក៏ប្រទះឃើញកូនចងកស្លាប់ទៅហើយ៕
មតិយោបល់