ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក ខណៈប្រទះឃើញបុរសម្នាក់ រឹងស្ដូក ក្នុងអង្រឹងលើទូកបូមខ្សាច់

ក្រចេះ: នៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ដេកស្លាប់ក្នុងអង្រឹងលើទូកបូមខ្សាច់ ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ​ក្រុង និងខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ ពេក ម៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ជាកម្មករបូមខ្សាច់ឲ្យឈ្មោះ​ មៀច​ ម៉ុច មានទីលំនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ក្រោយទទួលបានដំណឹងភ្លាមៗ កម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យលើសព ឃើញថាពុំស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ​។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់