ភ្នំពេញៈ ក្រុមអាជីវកផ្សារឯករាជ្យ២ ជាច្រើននាក់បាននាំគ្នាផ្ទុះការតវ៉ាម្តងទៀត ខណៈដែលប្រធានផ្សារបិទភ្លើងមិនឲ្យរកស៊ីលក់ដូរក្នុងផ្សារព្រោះអាជីវកមួយចំនួនមិនព្រមធ្វើការណែនាំនៃការឡើងថ្លៃអនាម័យ។
ការផ្ទុះការតវ៉ានេះបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការផ្សារឯករាជ្យ២ ក្នុងភូមិត្រពាំងពោធិ៍ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក៏បានលោកចៅសង្កាត់ចុះទៅសម្របសម្រួល។
ក្រុមអាជីវកផ្សារឯករាជ្យ២បានឲ្យដឹងថា កាលពីដើមពួកគាត់បានបង់ថ្លៃអនាម័យក្នុងមួយតូបតែ២០ដុល្លារតែប៉ុណ្ណោះ ក្នុងរយៈពេល១ខែទៅលើប្រធានផ្សារ ដើម្បីឲ្យក្រុមហ៊ុនស៊ិនទ្រីមកប្រមូលសំរាមនៅមុខតូប។ លុះត្រឹមមុនចូលឆ្នាំខ្មែរ៣ថ្ងៃ ស្រាប់តែប្រធានផ្សារឡើងថ្លៃអនាម័យចំនួន៥ដុល្លារថែមទៀតសរុបគឺ២៥ដុល្លារ ពេលនោះពួកគាត់បានស្មើទៅប្រធានផ្សារសុំត្រឹមតែ២០ដុល្លារដូចដើមតែប្រធានផ្សារមិនព្រម។
រហូតមកដល់ថ្ងៃកើតហេតុដោយសារតែអាជីវកខ្លះគាត់មិនបានព្រមបង់តាមអ្វីដែលប្រធានផ្សារបានកំណត់ ទើបប្រធានផ្សារបានបិទភ្លើងមិនឲ្យក្រុមអាជីវកលក់ដូរនោះទេ ទើបផ្ទុះតវ៉ាទៅស្នាក់ការផ្សារក្នុងនោះក៏មានលោកចៅសង្កាត់ផ្សារចោមចៅ៣មកធ្វើការសម្របសម្រួលផងដែរ៕
មតិយោបល់