ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យ គ្រឿងសមុទ្រស្រស់(បង្គារ មឹក ត្រី) សរសៃគុយទាវ មី ស្ពៃជ្រក់ ត្រីប្រា សាច់ក្រក និងប្រេងឆា ដែលដាក់លក់លើទីផ្សាររកសារធាតុគីមី

​ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅក្នុងផ្សារស្មាច់ដែង និងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់(បង្គារ មឹក ត្រី) សរសៃគុយទាវ មី ស្ពៃជ្រក់ ត្រីប្រា សាច់ក្រក និងប្រេងឆា ដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារ ។
ជាលទ្ធផលការធ្វើតេស្តបឋមលើផលិតផលម្ហូបអាហារខាងលើយើងពុំបានរកឃើញ ការប្រើប្រាស់សារធាតុគីមីហាមឃាត់នោះទេ៕

មតិយោបល់