ភ្នំពេញៈ រថយន្តឡិចស៊ីស៤៧០ ពណ៌សមួយគ្រឿង ដោយសារតែតៃកុងវិលមុខពេក ជ្រុលទៅបុកដើមឈើ១ដើម បណ្តាលឲ្យត្រេត រីឯរថយន្តវិញរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មុខក្រសួងអប់រំ យុវជន និង កីឡា) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-9080 ទិសដៅពីត្បូងទៅជើង បំណងជូនមិត្តភក្តិទៅផ្ទះបើកក្នុងល្បឿនលឿនពេក ហើយតៃកុងរថយន្តក៏បានបញ្ជក់ប្រាប់ថាវិលមុខ ទើបរេចង្កូតទៅបុកឡើងលើខឿនផ្លូវ ជ្រុលទៅបុកដើមឈើបណ្តាលឲ្យបាក់ដើមឈើ១ដើម។ រីឯរថយន្តវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយផ្ទុះពោងសុវត្ថិភាពទាំងសងខាងតែមិនមានបង្កឲ្យមានអ្នករងរបួសនោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានមកដល់កន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
https://www.youtube.com/watch?v=Wak_ayvP4_o
មតិយោបល់