ក្លិបបិសាចក្រហមបានរងការអាម៉ាសសារជាថ្មីម្តងទៀត ខណៈដែលទទួលរងការបំបាក់ជាលើកទី ៤ ក្នុងទឹកដី ដោយរាប់បញ្ជូលទាំងការចាញ់ ក្លិប មាន់ខ្នាសមាស Tottenham កាលពីរាត្រីយប់មិញ វេលាម៉ោង ១២ និង ៣០ នាទី នៅ Old Trafford ។
គ្រាប់បាល់ដែលរកបានដោយ កីឡាករ Emmanuel Adebayor និង Christian Eriksen បានធ្វើឲ្យមាន់ខ្នាយមាស អាចធ្វើការគ្រប់គ្រងលើគ្រាប់បាល់របស់ Danny Welbeck ដែលតាមពីក្រោយនោះ។
លទ្ធផលចាញ់យប់មិញនេះដែរ បានធ្វើឲ្យ ក្លិបបិសាចក្រហម ធ្លាក់ទៅកាន់តារាង លេខរៀងទី ៧ វិញ ដោយតាមពីក្រោយក្លិបកំពូលតារាង កាំភ្លើងធំ រហូតដល់ទៅ ១១ ពិន្ទុ ។ ដោយឡែកសម្រាប់ជ័យជម្នះរបស់មាន់ខ្នាយមាស បានធ្វើឲ្យក្លិបមួយនេះ រំកិលខ្លួនឡើងទៅកាន់តារាងទី ៦ ជួសក្លិប បិសាចក្រហម ក្នុងជំនួបជើងកាលពី ១៩ ប្រកួតនោះ។
ដូចអ្វីដែល David Moyes បានរំពឹងទុកថា ខ្លួននឹងមានបញ្ហាបើសិនជាខ្វះកីឡាករ Rooney និង Van Persie ដែលកំពុងមានបញ្ហារបួស បើទោះបីជាមានកីឡាករ Danny Welbeck ដែលជួសដៃ របស់ Van Persie ក៏ដោយ ។
សូមបញ្ជាក់ជាថ្មីផងដែរថា សម្រាប់ Van Persie ត្រូវបានអាក់ខាន ប្រកួត រហូតដល់ ៤ សប្តាហ៍ ដោយរងចាំការត្រួតពិនិត្យ សុខភាព និងធ្វើកាយសម្បទាសារជាថ្មី ខណៈដែល Rooney កំពុងមានបញ្ហាក្រលៀននោះ ៕
មតិយោបល់