ព័ត៌មានជាតិ

ព្រុស បោលទៅបុកដើមឈើពេញទំហឹង របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ:​ រថយន្តព្រុស ពណ៌ស មួយគ្រឿង ជិះគ្នា៣នាក់ហើយបើកក្នុងល្បឿនលឿនពេក ក៏រេចង្កូតទៅបុកដើមមួយដើម បណ្តាលឲ្យបាក់និងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខវិទ្យាល័យជាស៊ីមសាមគ្គី) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស៣នាក់ជិះរថយន្តម៉ាកព្រុសមួយគ្រឿង ពណ៌ស មិនមានស្លាកលេខ បើកបរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនជ្រុលរេចង្កូតទៅបុកដើមក្ងោកមួយដើមយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះ។ រីឯរថយន្តវិញរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់