ភ្នំពេញៈ សេចក្តីរាយការណ៍នៅមុននេះបន្តិចបានឲ្យដឹងថា នារីរងគ្រោះដែលត្រូវមិត្តភក្តិស្រីអារកសម្លាប់ទម្លាក់ទឹកនៅរមណីយដ្ឋានបាទីនោះ នៅវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី២០កក្កដានោះត្រូវបានគេស្គាល់អត្តសញ្ញាណហើយ មានឈ្មោះ សុជាតិ អាយុ២២ឆ្នាំ រស់នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នៅវេលាក្រោយកើតហេតុ គេបានឃើញនារីម្នាក់ជិះម៉ូតូ ដោយមានប្រឡាក់ឈាមនៅលើអាវ បានជិះចូលទៅក្នុងផ្សារដើមអំពិល ស្រុកកណ្តាលស្ទឹង ក្នុងបំណងទិញអាវដោះដូរ ដែលប្រឡាក់ឈាមនោះចេញ បន្ទាប់មកស្ត្រីនោះក៏ជិះម៉ូតូចេញទៅបាត់ស្រមោលតែម្តង។
ខណៈនេះ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានទៅទទួលយកសព ដើម្បីយកមកធ្វើបុណ្យនៅគេហដ្ឋានជនរងគ្រោះក្នុងភូមិព្រៃសំរោង ក្រុងទឹកខ្មៅតាមប្រពៃណី។
រហូតមកដល់វេលាល្ងាចនេះ សមត្ថកិច្ចមិនទាន់ចាប់នារីជាជនដៃដល់បាននៅឡើយទេ។
គួរបញ្ជាក់ផងដែរថា មុនពេលកើតគេឃើញ វេលាម៉ោងប្រមាណ៧ព្រឹក គេឃើញនារីវ័យក្មេង២នាក់បានជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងមិនចាំផ្លាកលេខ ទៅអង្គុយសាងសងនៅលើកញ្ចុស រមណីយដ្ឋានទន្លេបាទី បន្ទាប់មកមិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ ស្រាប់តែគេឃើញមាននារីម្នាក់បានយកកាំបិតចាប់អារកមិត្តភក្តិរបស់ខ្លួន រួចរុញទម្លាក់ទឹក បណ្តាលឲ្យស្លាប់ បន្ទាប់មកនារីរូបនោះ បានជិះម៉ូតូវ៉េវ គេចខ្លួនបាត់ភ្លាមៗ៕
មតិយោបល់