ព័ត៌មានជាតិ

លោកផ្កាយបី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវក្មេងស្ទាវបើករថយន្តបុក រួចស្រែកដាក់ថា «ហ្អែងដឹងថា អញកូននរណាគេទេ»

ភ្នំពេញៈ យុវជនម្នាក់ទំនងកូនអ្នកធំ រឺកូនអ្នកមានទ្រព្យសម្បត្តិ មានអាការ:ស្រវឹងស្រាខ្លាំងបានបើករថយន្តទៅបំបុករថយន្ត របស់លោកផ្កាយបី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខណ្ឌ ចុះទៅតាមចាប់យកទៅដោះស្រាយតាមច្បាប់។

តាមសំដីរបស់លោកផ្កាយបីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តរបស់ជនបង្កបានបើកថយក្រោយមកប៉ះរថយន្តរបស់លោក លោកក៏ចុចស៉ីផ្លេ ស្រាប់តែជនបង្កនេះ ចុចកញ្ចក់ ហើយស្រែកដាក់លោកថា “ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ ? ចាំមើលអញបើកបុកឡានហ្អែង”។ មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្តទៅបុករថយន្តរបស់លោក មួយទំហឹង ហើយបើករត់ពេលនោះ លោកបើករថយន្តដេញតាម រហូតទាន់និងបានទាក់ទងទៅកម្លាំងអាវុធហត្ថខណ្ឌដើម្បីឃាត់យកទៅសួរនាំ ។ លោកផ្កាយ៣បន្តទៀតថា ក្មេងអាយុជាងម្ភៃឆ្នាំ អាចធ្វើកូនរបស់លោកបាន បែជាហៅគាត់ សុទ្ធតែ ហ្អែងៗពេញមាត់។

ក្រោយពេលកើតហេតុ ជនបង្កត្រូវបានអាវុធហត្ថនាំខ្លួនទៅសាកសួរនៅអាវុធហត្ថរាជធានីបន្តទៀត។ លោកផ្កាយ៣ ដែលជាជាជនរងគ្រោះបានអំពាវនាវ និងទទូចថា សូមកុំឲ្យមានការអន្តរាគមន៍ឲ្យសោះ សូមទុករណីនេះឲ្យសមត្ថកិច្ច និងតុលាការចាត់ការតាមនីតិវិធីច្បាប់ចុះ៕

https://youtu.be/t2U3nQV-bww

https://youtu.be/ZyC54NnGubg

photo_2016-11-18_21-33-15photo_2016-11-18_21-33-17photo_2016-11-18_21-33-19photo_2016-11-18_21-33-21photo_2016-11-18_21-33-28photo_2016-11-18_21-33-30photo_2016-11-18_22-50-08photo_2016-11-18_22-50-10photo_2016-11-18_22-50-13photo_2016-11-18_22-50-15

មតិយោបល់