ភ្នំពេញៈ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មានម្ចាស់រថយន្តបានដឹកគ្នាមកប្តឹងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ២ ដើម្បីដាក់ពាក្យបណ្តឹងថាមានចោរលួចដោះស្លាកលេខរថយន្តរបស់គាត់។
បើតាមសម្តីម្ចាស់រថយន្តដែលចោរលួចដោះយកស្លាកលេខមានឈ្មោះ គង់ សុខសុត អាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានប្រាប់សមត្ថកិច្ចថា នៅយប់មិញនេះគាត់បានចតរថយន្តនៅមុខផ្ទះរបស់គាត់ ហើយក៏បានចូលទៅសម្រាកក្នុងផ្ទះដូចសព្វដង លុះព្រឹកឡើងគាត់បើកទ្វារចេញមកបម្រុងនឹងចេញដំណើរក្រឡេកមើលទៅពុំឃើញស្លាកលេខទាំងមុខទាំងក្រោយ ទើបដឹងថាមានចោរលួចដោះយកស្លាកលេខរថយន្តរបស់គាត់ ទើបគាត់យកឯកសារពាក់ពន្ធ័ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័២ជួយអន្តរាគមន៍ហើយស្លាកលេខរថយន្តដែលចោរលួចដោះយកទៅគឺស្លាកលេខភ្នំពេញ2Q-4003៕
មតិយោបល់