ព័ត៌មានជាតិ

ខឹងម្ដាយមិនឲ្យលុយយកទៅធ្វើទូរស័ព្ទ ផឹកទឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន!

ប៉ៃលិនៈ មានករណីយុវជនម្នាក់ ផឹកទឹកថ្នាំបាញ់ស្មៅ(ទឹកខៀវ)បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ខែម សុខ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ មានឪពុកឈ្មោះ គង់ ខេន អាយុ៦១ឆ្នាំ និងម្ដាយឈ្មោះ តឹប យន អាយុ៥៧ឆ្នាំ។
មូលហេតុដោយសារខឹងម្ដាយមិនឲ្យលុយយកទៅធ្វើទូរស័ព្ទ៕

មតិយោបល់