រតនគិរីៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូសង់ជិះគ្នា២នាក់ ចេញពីមង្គលការបងប្អូន បានទៅបុកនឹងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ពេញទំហឹង បណ្តាលឲ្យស្លាប់ខ្លួនឯងទាំង២នាក់។ ចំណែករថយន្តបន្តដំណើរគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១០នាទីយប់ ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ ៧៨ នៅចំណុចមុខផ្ទះ លោក ធីន ស្ថិតក្នុងភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូបង្កម៉ាកហុងដាសេ១២៥ (០១៣) ពណ៌ខ្មៅ ស្លាកលេខ រតនគិរី ១៩២៦ ចេញពីមង្គលការបងប្អូន ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ សល់ ថ្វាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចារាយ ស្នាក់នៅភូមិលំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេតរតនគិរី រួមដំណើរជាមួយឈ្មោះ សល់ ឃុយ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិចារាយ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិឃុំជាមួយអ្នកបើកបរខាងលើ បានបុកជាមួយរថយន្តមិនចាំម៉ាក ដែលកំពុងបើកពីកើតទៅលិច បញ្រ្ចស់ទិសគ្នាបណ្តាលឲ្យស្លាប់ទាំង២នាក់តែម្តង។
ក្រោយពេលកើតហេតុ ភាគីរថយន្តបានបើកគេចខ្លួនបាត់ស្រមោលតែម្តង។ រីឯវត្ថុតាងវត្ថុតាងត្រូវបាន កម្លាំងជំនាញយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសោមធំ រង់ចាំឆ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់