ព័ត៌មានជាតិ

ឆ្លងចរន្តផ្ទាំងសូឡា ឆេះផ្ទះ១ខ្នងអស់ទាំងស្រុង!..

កំពង់ធំ: កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មានអគ្គិភ័យនៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ឆេះផ្ទះ០១ខ្នងទំហំ៨ម៉ែត្រគុណ១២ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ។
ម្ចាស់ឈ្មោះ ហែម សាវុធ ភេទស្រី អាយុ៤៣ឆ្នាំ។
ខូចខាត ឆេះផ្ទះទាំងស្រុងទំហំ៨ម៉ែត្រគុណ១២ម៉ែត្រ មាសចំនួន២,៥តម្លឹង ប្រាក់រៀលចំនួន២លានរៀល,មេដាយការពារជាតិចំនួន១ និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត។

ករណីឆេះខាងលើមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងរាលដាលដល់អ្នកជិតខាងនោះឡើយ។
មូលហេតុ បណ្តាលមកពីឆ្លងចរន្តផ្ទាំងសូឡា។
រថយន្តអគ្គិភ័យមិនបានចេញអន្តរាគមន៍នោះទេមូលហេតុផ្លូវមានសភាពតូចចង្អៀត(ចូលមិនរួច)៕

មតិយោបល់