ភ្នំពេញៈ ជនសង្ស័យម្នាក់ហ៊ានពេកទៅហើយ ហៅម៉ូតូកង់បីជិះចេញពីម្តុំផ្សារកាណាឌីយ៉ា ទៅភូមិទ្រង់មាន់ ដល់កន្លែងស្ងាត់ បែរជាធ្វើសកម្មភាព យកកូនកាំបិតភ្ជង់.ក អ្នកបើកបរ គំរាមប្លន់យកម៉ូតូកង់បី តែមិនបានសម្រេច រើបម្រាស់រួចស្រែកឆោឡោ ផ្អើលអស់ពលរដ្ឋ ក្រោយមានសម្រែកថា ជួយផង ចោរ ! ចេញមកស្វាគមន៍ ព័ទ្ធវាយទាត់ធាក់ បែកមុខ ចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១២ និង១៥នាទីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ អូន អាយុ២៣ឆ្នាំ។
តាមប្រភពនៅកន្លែង មុនកើតហេតុបានឲ្យដឹងថា ជនសង្ស័យបានហៅម៉ូតូកង់បី ខាងលើ ពណ៌ស ជិះពីម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជិះឆ្ពោះទៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បែរជាដល់ចំណុចខាងលើ ផ្លូវបេតុង ស្ងាត់ ស្មានថាគ្មានមនុស្សម្នាណាឃើញ ជនសង្ស័យ ទាញកូនកាំបិតមកធ្វើសកម្មភាពភ្ជង់ក អ្នកបើកបរគំរាម ប្លន់យកម៉ូតូកង់បី អ្វីមិននឹកស្មានដល់ ជនរងគ្រោះ ចាប់ដៃ ប្រតាយប្រតប រើបម្រាស់រួច ពីអាវុធមុតស្រួច រត់ស្រែកផ្អើលអ្នកស្រុក ចេញមកជួយអន្តរាគមន៍ ព័ទ្ធ ចាប់វាយសំពង បែកមុខ រួចប្រគល់ឲ្យប៉ូលិស ។
ជនសង្ស័យក្រោយពីប្លន់ មិនបានសម្រេច ពលរដ្ឋចាប់ខ្លួន សមត្ថកិច្ចចុះទៅនាំខ្លួន ទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕
មតិយោបល់