(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននិយាយថាអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវតែយល់ថាពួកគេមានកាតព្វកិច្ចចំពោះសង្គម ដើម្បីការពារអ្នកដទៃ។
ការកត់សម្គាល់ខាងលើរបស់លោកស្រី Merkel ធ្វើឡើងនៅចំពេលរលកទី៤ នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះកំពុងផ្ទុះឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ និងចំនួនករណីឆ្លង COVID-19 បានកើនឡើងពាសពេញទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្រុមអ្នកជំនាញមានការព្រួយបារម្ភថាហានិភ័យនៃប្រព័ន្ធសុខាភិបាលអាចត្រូវពិបាក គ្រប់គ្រងម្តងទៀត ដោយសារមួយផ្នែកនៃអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង នៅតែបន្តចម្លងជំងឺនេះទៅក្រុមមនុស្សចាស់ និងក្រុមមនុស្សដែលងាយរងគ្រោះ។
នៅក្នុងសារវីដេអូមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រី Angela Merkel បានបញ្ជាក់ថាមនុស្សគ្រប់រូបមានកាតព្វកិច្ចចូលរួមចំណែកការពារសង្គម និងអ្នកដទៃ ដែលនេះជាអ្វីដែលអ្នកមិនទាន់ចាក់វ៉ាក់សាំងត្រូវពិចារណាឡើងវិញ៕
មតិយោបល់