គូស្នេហ៍មួយគូបានប្រារព្ធពិធីអាពាហ៍ពិពាហ៍ឡើង ដោយចំណាយតម្លៃត្រឹមតែ ១ ផោនតែប៉ុណ្ណោះ។
សិល្បៈករ Georgina Porteous និង តារាចម្រៀង Sid Innes បានប្រាប់ទៅកាន់ភ្ញៀវរបស់ពួកយកថាម្ហូបអាហារដែលត្រូវញ៉ាំក្នុងកម្មវិធីខ្លួន គឺអាហារដែលធ្វើឡើងដោយខ្លួនឯងនៅឯផ្ទះ ចំណែកការផឹកស៊ី និងប្រព្រឹត្តិទៅនៅក្នុងទ្រុងជ្រូកនៅខាងក្រោយផ្ទះរបស់ពួកគេ។
ដោយឡែក ម្តាយរបស់កូនក្រមុំជាអ្នករៀបចំកម្មវិធីនៅក្នុងព្រះវិហារ ខណៈពេលដែលមីងរបស់នាងជាអ្នកធ្វើនំ Cake និងថតរូប រួមទាំងមន្ត្រីបានផ្តល់សេវាកម្មដោយឥតគិតថ្លៃ។
ចំណែកឯកំរងផ្កាគឺបង្កើតចេញពីផ្កាដែលនៅជិតផ្ទះរបស់នាង ហើយជញ្ចៀនអាពាហ៍ពិពាហ៍ គឺបានមកពីស្នែងប្រើសដែលមាននៅក្នុងសួនច្បាររបស់នាង។ជាមួយនឹងគ្នានេះដែរ ឪពុករបស់កូនក្រមុំបានផ្តល់នូវការកំសាន្តជាមួយនឹងតន្ត្រីដែលមានភាពពេញនិយមថែមទៀត។
កូនកំលោះកូនក្រមុំត្រូវពាក់សញ្ញាសម្គាល់ដោយសម្លៀកបំពាក់ពីសម័យបុរាណដែលគេបានទិញវាកាលពីឆ្នាំមុន។
Porteous បាននិយាយថាយើងត្រូវការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមនុស្សដែលយើងស្រឡាញ់ គឺមិនត្រូវការរៀបចំអ្វីដែលធំដុំ ហើយមានក្បូរក្បាច់ច្រើននោះទេ។លើសពីនេះទៅទៀតការក្របទឹកឃ្មុំរបស់ពួកគេនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងប៊ែកឡាំង ជាកន្លែងដែលពួកគេបានភ្ជាប់ពាក្យកាលពីឆ្នាំមុន៕
មតិយោបល់