ព័ត៌មានជាតិ

ម្តាយចិត្តខ្មៅ សម្រាលកូនក្នុងបន្ទប់ទឹកទុកចោល ហើយរត់បាត់!

កំពង់ស្ពឺៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលមានការប្រទះឃើញកូនង៉ែតទើបនឹងកើតម្នាក់ ត្រូវម្តាយចិត្តខ្មៅសម្រាលក្នុងបន្ទប់ទឹកក្នុងរោងចក្រ រួចរត់បាត់ស្រមោល ទុកឲ្យកូនង៉ែតតូចនេះត្រូវរងទុក្ខវេទនាត្រដរខ្យល់តែម្នាក់ឯងក្នុងថ្លុកឈាម សំណាងណាស់មានបងប្អូនកម្មកររោងចក្រផ្សេងទៀតបានឃើញ ប្រញាប់រាយការណ៍ជូនខាងរោងចក្រ ដឹកយកកូនង៉ែតខាងលើនេះទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយពេលនេះមានសុវត្ថិភាពហើយ។

ករណីនេះកើតឡើងនៅវេលាម៉ោងប្រហែលជិត១រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ៕

មតិយោបល់