ព័ត៌មានជាតិ

អាវុធហត្ថស្រុកចិត្របុរី ចាប់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ខណៈប្រជាពលរដ្ឋចាំអ៊ុត ថាលែងវិញ ឬអត់?

ក្រចេះ រថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ មួយគ្រឿងដឹកឈើក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2U .20.92 ចេញពីចំណុចអូរគ្រឿងឆ្លងកាត់ខេត្តក្រចេះឆ្ពោះទៅខេត្តត្បូងឃ្មុំ លុះមកដល់ចំណុចបឹងគីឡូ ក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថ ស្រុកចិត្របុរីចាប់បញ្ជូនប្រគល់ទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើកាលពីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៤ និង៣០នាទីរសៀល។

តាមការអះអាងពីរមន្ត្រីអាវុធហត្ថម្នាក់បានឲ្យដឹងថា មុននឹងឈានចូលដល់ការបង្ក្រាប លោកទទួលបានព័ត៌មានថា រថយន្តនោះដឹកឈើ ទើបលោករៀបចំកម្លាំងស្ទាក់ចាប់ភ្លាមៗតែម្តង។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នេះជាលើកទីពីហើយ ដែលសមត្ថកិច្ចជំនាញចាប់បង្ក្រាបបាន ក៏ប៉ុន្តែចាប់លើកមុនបានតែប៉ុន្មានថ្ងៃ ស្ងាត់ៗ ស្រាប់តែដោះលែងទៅវិញ ឥឡូវនេះពួកគាត់ចាំមើលទៀតថាតើរថយន្តនេះត្រូវដោះលែងទៀតឬ យ៉ាងណា ??? ។

ចំណែកឯម្ចាស់រថយន្ត បាននិយាយថា ចង់ថតអីថតទៅខ្ញុំមិនខ្វល់ទេព្រោះអីខ្ញុំបានបង់លុយទៅឲ្យជំនាញមេព្រៃអស់រួចទៅហើយ។ គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ គេសង្កេតឃើញ សុទ្ធសឹងតែសមត្ថកិច្ចជាអ្នកបង្ក្រាប ចំណែកឯមេព្រៃចាំតែទទួលផលស្រាប់ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅថ្នាក់លើដើម្បីយកស្នាដៃតែប៉ុណ្ណោះ។ ឥឡូវនេះរថយន្តត្រូវបានយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សារ ដើម្បីចាត់ទៅតាមនិតិវិធីច្បាប់៕

photo_2016-11-07_21-03-33

photo_2016-11-07_21-03-35

photo_2016-11-07_21-03-37

មតិយោបល់