ព័ត៌មានជាតិ

យុវជនម្នាក់ មិនដឹងប្រញាប់ទៅណា បើកម៉ូតូលឿនដូចហោះ បុកដើមគគីរស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

​កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានយុវជនម្នាក់ ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនជ្រុលបុកដើមគគីរ បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ជនរងគ្រោះឈ្មោះ ចាន់ ជុតិម៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ នៅភូមិក្រាំង សង្កាត់ក្រាំងអម្ពិល ក្រុងកំពត ខេត្តកំពត៕

មតិយោបល់