ព័ត៌មានជាតិ

រន្ទះបាញ់ដើមដូង! រងរបួសប្រុសស្រី៣នាក់ នៅកំពង់ធំ!

កំពង់ធំ: កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៨ មានករណីរន្ទះបាញ់ដើមដូងនៅមុខផ្ទះឈ្មោះ យិន ឃីន មេ ភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ បណ្តាលឲ្យរងរបួសមនុស្សចំនួន៣នាក់។

ទី១ជនរងគ្រោះឈ្មោះ យីន វ៉ាន់នី ភេទ ស្រី អាយុ ២៥ ឆ្នាំ រងរបួសធ្ងន់។
២.ជនរងគ្រោះឈ្មោះ យីន ស៊ីណា ភេទ ស្រី អាយុ១៥ឆ្នាំ របួសធ្ងន់។
៣.ជនរងគ្រោះ មាស រ៉ាម៉ាញ ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសស្រាល។

ជនរងគ្រោះទាំង៣នាក់ត្រូវបានគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ធំ៕

មតិយោបល់